កើតមកជាមនុស្សប្រុស យ៉ាងហោចត្រូវតែមានប្រពន្ធបី នៅក្នុងជីវិត ទើបជាការល្អ

គេថាមនុស្សប្រុស ត្រូវតែស្មោះត្រង់ចំពោះជីវិតគូ មានប្រពន្ធមួយគឺគ្រប់គ្រាន់ហើយ តែវាមិនដូច្នឹងទេ កើតមកជាកូនប្រុស  យ៉ាងហោចណាស់ ក៏គួរតែរកប្រពន្ធល...

គេថាមនុស្សប្រុស ត្រូវតែស្មោះត្រង់ចំពោះជីវិតគូ មានប្រពន្ធមួយគឺគ្រប់គ្រាន់ហើយ តែវាមិនដូច្នឹងទេ កើតមកជាកូនប្រុស យ៉ាងហោចណាស់ ក៏គួរតែរកប្រពន្ធល្អ​ ត្រឹមត្រូវ យ៉ាងហោចឱ្យបានបី ទើបប្រសើរ។តើប្រពន្ធបីនោះ មានន័យថាយ៉ាងម៉េច? ត្រូវឱ្យប្រពន្ធមករស់នៅជាមួយគ្នា ទាំងឈឺចាប់ឈឺចិត្ត ស្នេហាត្រីកោណ ចតុកោណហ្នឹងមែនទេ? មិនមែនទេ ពាក្យថា ប្រពន្ធបី ពុំបានសំដៅដល់ ប្រពន្ធដែលជាមនុស្សស្រីបីនាក់នោះឡើយ តែពាក្យថា ប្រពន្ធបីនេះ គេចង់សំដៅដល់ ៖
១. ប្រពន្ធទីមួយគឺ ចំណេះដឹង
ក្នុងនាមជាមនុស្សប្រុស ជាកូនប្រុស អនាគតជាស្វាមី ជាឪពុក ជាអ្នកទំនុកបម្រុងក្នុងគ្រួសារ ចំណេះដឹង គឺជារឿងដែលចាំបាច់បំផុត ព្រោះអ្នក ជាអ្នកដែលត្រូវរ៉ាប់រង ក្នុងជីវិតគ្រួសារទាំងមូល បើអ្នកមិនមានចំណេះដឹង អ្នកក៏មិនអាចផ្ដល់ភាពស្រណុកសុខស្រួល ផ្ដល់ភាពទឺពឹងរឹងមាំ ដើម្បីដឹកនាំគ្រួសារអ្នកបានដែរ។ ចំណេះដឹង គឺជាស្ពាន ដើម្បីចម្លងអ្នកឱ្យមានជីវីតគាប់ប្រសើរ មិនលំបាកវេទនា នៅក្នុងជីវិត។

២. ប្រពន្ធទីពីរគឺ ការងារមួយដ៏ល្អ
ជាការពិតណាស់ មានការងារ មានមុខរបរ ទើបមានចំណូលសម្រាប់ទ្រទ្រងក្នុងជីវិត មិនថាអ្នកនៅម្នាក់ឯង ឬអ្នកមានគ្រួសារទេ អ្នកត្រូវតែមានការងារមួយឱ្យនឹងធឹង ទើបអ្នកមិនបាច់ត្រូវខ្វល់ចិត្ត គិតច្រើនថាអ្នក នឹងខ្វះខាតលុយកាក់។ ជាចាំបាច់ ការងារ ការលើកមុខមាត់ ការលើកកិត្តិយសសម្រាប់អ្នក និងក្រុមគ្រួសារអ្នកដែរ បើអ្នកគ្មានការងារ អ្នកក៏នឹងគ្មានប្រាក់ចំណូល បើអ្នកគ្មានប្រាក់ចំណូលអ្នកនឹងក្រ បើអ្នកក្រ គេនឹងមើលងាយអ្នក កុំថាអ្នកដទៃ សូម្បីបងប្អូនអ្នក ក៏មើលងាយអ្នកថា គ្មានកំណើតដែរ។

៣. ប្រពន្ធទីបីគឺ ឧត្តមភរិយា
អ្នកណាៗក៏ត្រូវតែមានគូ ហើយគ្រប់គ្នាប្រាកដជាចង់បានគូជីវិតដែលល្អហើយ ដូច្នេះ ក្នុងនាមជាកូនប្រុស អ្នកត្រូវរកប្រពន្ធទីមួយ ប្រពន្ធទីពិរជាមុនសិន ទើបអ្នកអាចរកប្រពន្ធទីបីនេះបានល្អ តែបើអ្នកគ្មានទីមួយ គ្មានទីពីរ អ្នកក៏មិនគួរមានប្រពន្ធទីបីដែរ ព្រោះអ្នកនឹងកាន់តែលំបាក ដុនដាបក្នុងជីវិត។ ការយកប្រពន្ធទីបីនេះ មិនមែនជារឿងងាយឡើយ ហើយបើអ្នកអាចរកបានប្រពន្ធទីបីនេះ ជាឧត្តមភរិយាពិតប្រាកដហើយ នោះជីវិតអ្នកនឹងកាន់តែរីកលូតលាស់ ដុះដាល ភ្លឺត្រចេះត្រចង់។

COMMENTS

Name

Accessory,3,Agriculture,1,Analysis,1,Apartment,2,Application,3,Art,1,Automotive,7,Bank,1,Baseball,1,Beautiful Pictures,1,Beauty,1,Best Store,3,Billboard,1,Breakfast,1,Budget Living,1,Building,1,Business,3,Car Accessory,3,Car part,2,Car Review,5,Chef,3,Cloth accessory,1,Company,1,Cooking,2,Cover,2,Cruises,1,Culture,2,Deals,2,Decor,1,Design,3,Devices,2,Dinner,1,Engine,1,Entertainment,1,Fan Club,1,Fashion,5,Financial,2,Flights,1,Floor Plan,1,Food,6,Football,1,Games,2,Geek Ideas,2,Get Inspired,1,Golf,1,Healthy Eating,1,Heath,2,Hot Songs,1,Image Rating,2,Interior,1,Interview,2,Lifestyle,1,Live Match,2,Lunch,2,Medicine,1,Music,1,Nutrition,2,Olympic,1,Phone Shots,2,Photo Awards,1,Photographer Interview,1,Photography,4,Pop Shop,1,Popular Collection,3,Recipe,1,Restaurant,2,Sale,1,Science,6,Sense Art,1,Shooting Styles,2,Simulation,2,Snack,2,Social,1,Sports,3,Stock,1,Stylist,1,Supercar,4,Tech Review,1,Tech Tips,3,Technology,7,Tennis,2,Travel,3,Vogue,2,Weather,2,World,3,
ltr
item
Wiki Khmer: កើតមកជាមនុស្សប្រុស យ៉ាងហោចត្រូវតែមានប្រពន្ធបី នៅក្នុងជីវិត ទើបជាការល្អ
កើតមកជាមនុស្សប្រុស យ៉ាងហោចត្រូវតែមានប្រពន្ធបី នៅក្នុងជីវិត ទើបជាការល្អ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSYdPDIx9lu8NiqsvHTeunfJxIAusAcQboxEHZT92AywxyXFCUmYs4w-nP2nop67zJL4vy4Fo76_WS5M6raVMjs3Xt1bAz-A_cTECcsQvVVSCexxATj7laHHUcZiEEtXP5w8Ks9ixmxDg/s1600/Client_Value_846x423-Article_Main-768x392.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSYdPDIx9lu8NiqsvHTeunfJxIAusAcQboxEHZT92AywxyXFCUmYs4w-nP2nop67zJL4vy4Fo76_WS5M6raVMjs3Xt1bAz-A_cTECcsQvVVSCexxATj7laHHUcZiEEtXP5w8Ks9ixmxDg/s72-c/Client_Value_846x423-Article_Main-768x392.jpg
Wiki Khmer
https://wiki-khmer.blogspot.com/2019/01/three-wives-in-life.html
https://wiki-khmer.blogspot.com/
https://wiki-khmer.blogspot.com/
https://wiki-khmer.blogspot.com/2019/01/three-wives-in-life.html
true
925550946111842000
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy