How Powerful (And Safe) Is Nuclear Energy?
ក្នុងឆ្នាំ២០១៥ មានរោងចក្រថាមពលនុយក្លេអ៊ែជាង ៤០០កន្លែង ដំណើរការនៅជុំវិញពិភពលោក។ មានមតិសាធារណៈជនជាច្រើនបានលើឡើងពីការព្រួយបារម្ភនៃហានិភ័យដែលអាចបង្កឡើងដោយថាមពលនុយក្លេអ៊ែនេះដូចមានគំរូនៃគ្រោះមហន្តរាយ Chernobyl និងហ្វូគូស៊ីម៉ាស្រាប់។ ប៉ុន្តែអ្នកផ្សេងទៀតបានមើលឃើញថា ថាមពលនេះជាថាមពលដែលមានចេរភាពនិងប្រសិទ្ធិភាព។ រោងចក្រថាមពលនុយក្លេអ៊ែផលិតអគ្គិសនីតាមរយៈដំណើរការមួយហៅថា FISSION។ នៅខាងក្នុងរ៉េអាក់ទ័រ ធាតុអ៊ុយរ៉ានីញ៉ូមលេខ២៣៥បានបំបែកទៅជាអាតូមមានទំហំតូចៗក្នុងអំឡុងពេល FISSION ដែលបានបញ្ចេញថាមពលកំដៅយ៉ាងខ្លាំងក្នុងការបំលែងទឹកឲ្យទៅជាចំហាយ។ ចំហាយនោះបានរុញច្រានបូបិនដែលតភ្ជាប់ទៅ GENERATOR ឲ្យវិលក្នុងល្បឿនមួយដែលអាចផ្តល់ថាមពលអគ្គីសនីបាន។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពដោយសារបរិមាណធាតុអ៊ុយរ៉ានីញ៉ូមប៉ុនជ័រលុបនៅចុងខ្មៅដៃអាចផលិតថាមពលអគ្គីសនីបានស្មើរ ៥៦៤លីត នៃប្រេងឥន្ធនៈ ឬ ស្មើរនិង ៨០៧ គីឡូនៃធ្យូងថ្ម ឬ ស្មើរនិង៤៨១ ម៉ែត្រគូបនៃឧស្ម័នធម្មជាតិ ដូចដែលបានបង្ហាញក្នុងរូបទី២ស្រាប់។ ដើម្បីជ្រាប់ច្បាស់យើងអាចមើលវិដេអូពន្យល់ខាងក្រោម៖
COMMENTS